Business Insider ទើបបញ្ចេញរបាយការណ៍ថ្មីមួយរបស់ខ្លួនស្ដីពីបុគ្គលដែលមានឥទ្ធិពលបំផុតក្នុងវិស័យបច្ចេកវិទ្យាពិភពលោក។ ចង់ដឹងថា របាយការណ៍ថ្មី នរណាឈរនៅលេខរៀងទីប៉ុន្មាន មើលខាងក្រោមនេះ៖
១. Bill Gates
Gatesជាស្ថាបនិកក្រុមហ៊ុន Microsoft នៅឆ្នាំ១៩៧៥ និងក្លាយខ្លួនជាអ្នកមានជាងគេនៅលើពិភពលោក។ រហូតដល់បច្ចុប្បន្ន លោកមានទ្រព្យសម្បត្តិប្រមាណ ៨៧.៣ពាន់លានដុល្លារ។ ហើយបច្ចុប្បន្នលោកជាប្រធាន និងជាក្រុមប្រឹក្សាភិបាលនៃមូលនិធិ Bill and Melinda Gates ផង ដែលធ្វើការគាំទ្រដល់យុទ្ធនាការកាត់បន្ថយមេរោគអេដស៍, គ្រុនចាញ់ និងជំងឺផ្សេងៗទៀត។
២. Jeff Bezos
ជានាយកប្រតិបត្តិនៃគេហទំព័រ Amazon.com ដែលជាគេហទំព័រ E-commerce (លក់ទំនិញតាមអ៊ីនធឺណិត) ធំជាងគេបំផុតក្នុងពិភពលោក។ លោកមានទ្រព្យប្រហែលជា៥៥ពានលានដុល្លារ។
៣. Larry Page
ជានាយកប្រតិបត្តិ និងជាសហស្ថាបនិក Alpabet Inc។ Alpabet Inc ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់Googleដែលមានសិទ្ធិត្រួតពិនិត្យ និងសម្រេចនូវរាល់គម្រោងការវិនិយោគនានារបស់ Google ។ បច្ចុប្បន្ន Larry Page មានទ្រព្យសម្បត្តិប្រមាណ ៤២ពាន់លានដុល្លារ។
៤. Mark Zuckerberg
ជាស្ថាបនិក និងជានាយកប្រតិបត្តិ នៃបណ្ដាញសង្គម Facebook។ ហ្វេសប៊ុកជាបណ្ដាញសង្គមដែលមានអ្នកប្រើប្រាស់ប្រមាណមួយពាន់លាននាក់ជារៀងរាល់ថ្ងៃ។ ភាគហ៊ុនរបស់ក្រុមហ៊ុននេះបានកើនឡើងប្រហែល៤០% នៅខែវិច្ឆិកាឆ្នាំ ២០១៥ ហើយជាលទ្ធផលតម្លៃ Facebook បានកើនឡើងដល់៤៧,៦ពាន់លានដុល្លារ។
៥. Sergey Brin
ជាសហស្ថាបនិក និងជាប្រធានរបស់ Alpabet Inc។ Brin ជាដៃគូររបស់ Larry Page ក្នុងការបង្កើត Google។ ហើយបច្ចុប្បន្ន Sergey Brin មានទ្រព្យសម្បត្តិប្រមាណ៣៨ពាន់លានដុល្លារ។
៦. Jack Ma
ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនលក់ទំនិញតាមអ៊ីនធឺណិត Alibaba គឺជាអ្នកមានលំដាប់លេខពីរនៅចិន ដោយសារតែក្រុមហ៊ុនលក់ទំនិញតាមអនឡាញរបស់ខ្លួន។ Jack Ma មានទ្រព្យ ២៥.៦ពាន់លានដុល្លារ៕
Credit: SABAY
Home
»
Run Slider
»
Technology
» របាយការណ៍ថ្មី ចាត់ថ្នាក់បុគ្គលដែលមានឥទ្ធិពលបំផុតនៅក្នុងវិស័យបច្ចេកវិទ្យា
Topics: Run Slider Technology
About Unknown
Hi there! I am Hung Duy and I am a true enthusiast in the areas of SEO and web design. In my personal life I spend time on photography, mountain climbing, snorkeling and dirt bike riding.
Subscribe to:
Post Comments (Atom)
Social Icons
Popular Posts
-
អតីតតំណាងរាស្ត្រ និងមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជាមួយរូបគឺ លោក ជា ចំរើន បានចាកចេញពីបក្សនេះ ដើម្បីបង្កើតបក្សថ្មី ។ ហេតុផលមួយចំនួននៃកា...
-
Shailene Woodley first gained notoriety for her role in the ABC Family series The Secret Life of the American Teenager, but the young bea...
-
មានការដាច់ចរន្តអគ្គិសនីទូទាំងប្រទេស នៅយប់ចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក លយប្រទីប អកអំបុក និងសំពះព្រះខែ គឺយប់ថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០១៥ ។ ...
No comments: